មុខរបរដាំឈូកនៅបឹងតាមោកជិតផុតរលត់

កុមារជាអ្នកដាំឈូកនៅបឹងតាមោកកំពុងប្រមូលយកឈូកទុំដើម្បីលក់ (រូបថត អ៊ូ មុំ)
ការដាំឈូក ក្រៅពីជាមុខរបរបន្ទាប់បន្សំសម្រាប់អ្នករស់នៅជនបទ វាក៏ជាឆ្នាំងបាយមួយសម្រាប់អ្នករស់នៅជាយទីក្រុងភ្នំពេញផងដែរ ។
ស្ថិតនៅចម្ងាយប្រមាណត្រឹមតែជាងដប់គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ផ្ទៃទឹកដ៏ធំល្វឹងល្វើយនៃបឹងតាមោក ជាមួយនឹងដីល្បាប់សម្បូរដោយជីជាតិ បានផ្តល់ភាពងាយស្រួលដល់ប្រជាជនក្រីក្រឲ្យប្រកបរបរដាំត្រកួន ព្រលឹត កំប្លោក និងនេសាទត្រី ដើម្បីចិញ្ចឹមជីវិត ។
លោក ផេង ហៃ វ័យ ៤៩ឆ្នាំ ពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ទើបតែបានបោះទីតាំងកសិកម្មថ្មី នៅលើបឹងតាមោកបានជាងមួយឆ្នាំប៉ុណ្ណោះ ខណៈពេលដែលអ្នកដាំឈូកផ្សេងទៀត ក៏ទើបតែចាប់ផ្តើមបោះទីតាំងរបស់ខ្លួននៅលើបឹងធម្មជាតិនេះដែរ ។ នៅចន្លោះខែមិថុនាដល់ខែកញ្ញា សមាជិកសឹងតែទាំងអស់ នៅក្នុងគ្រួសារអ្នកដាំឈូក ក៏ដូចជាគ្រួសារ លោក ផេង ហៃ ត្រូវចំណាយពេលរស់នៅលើទឹក ច្រើនជាងរស់នៅផ្ទះពិតប្រាកដរបស់ពួកគាត់ឯលើគោក ។ លោក ផេង ហៃ បានប្រាប់ថា ៖ «កុំថាឡើយនៅឆ្ងាយ សូម្បីតែយើងនៅយាមជាប់ជានិច្ច ក៏នៅមានអ្នកចូលមកលួចកាច់ឈូករបស់យើងដែរ ដូច្នេះខ្ញុំត្រូវតែនៅយាមជាប់ជានិច្ច ឲ្យតែនៅរដូវឈូកឡើង» ។
មុនពេលចាប់ផ្តើមធ្វើរោងនៅលើបឹងនេះ ក្រៅពីមុខរបរជាទាហាន លោក ផេង ហៃ ក៏តែងតែដាក់លបត្រី និងដាំបន្លែបន្តិចបន្តួចជាង១០ឆ្នាំមកហើយ នៅក្នុងបរិវេណបឹងធម្មជាតិនេះ។
រៀងរាល់ព្រឹក អ្នកស្រី ជួប ថាំង ជាភរិយា តែងអុំទូកតម្រង់មកលើគោក ដើម្បីទិញបន្លែ ឬសាច់បន្ថែមខ្លះៗ ទុកផ្សំជាម្ហូបជាមួយអ្វីដែលគាត់រកបានក្នុងបឹងធម្មជាតិមួយនេះ រួចយកទៅដាំស្លឯរោងបណ្តោះអាសន្ន នៅកណ្តាលបឹងដែលអ្នកស្រីបានចំណាយប្រាក់ប្រមាណ ២០០ ដុល្លារ ដើម្បីសង់ទុកជ្រកនៅយាម និងប្រមូលផលឈូក ។
ឈូកមួយដើមអាចផ្តល់ផលច្រើនយ៉ាងដូចជា ផ្កា ផ្លែ ក្រអៅ និងមើម ប៉ុន្តែប្រជាជនជ្រើសយកការប្រមូលតែមួយបែបគត់ សម្រាប់ឈូកមួយដើម ។
ក្នុងវ័យ១៤ឆ្នាំ កុមារា ហាក់ គីមហៀង ដែលត្រូវជួយឪពុកម្តាយបេះឈូកលក់ជារៀងរាល់ថ្ងៃ បានឲ្យដឹងថា ៖ «បើយើងបេះផ្កាឈូកលក់ យើងមិនអាចយកផ្លែ ក្រអៅ ឬមើមបានឡើយ ដូច្នេះយើងតែងតែបេះឈូកទុំ ព្រោះវាអាចលក់បានថ្លៃ» ។
ទាក់ទិននឹងការប្រមូលផលអ្នកស្រី ជួប ថាំង បានឲ្យដឹងថា ៖ «យើងអាចប្រមូលផលឈូកទុំពី ៣០ ទៅ ៤០ គីឡូក្រាមក្នុង១សប្តាហ៍ ។ ដោយក្នុង ១ គីឡូក្រាម អាចលក់បានពី ៧៥០០ រៀល ទៅ ១ម៉ឺនរៀល» ។
ថ្វីដ្បិតតែនៅខែសម្បូរឈូក មានម៉ូយកុម្ម៉ង់ទិញអស់ៗ ប៉ុន្តែដោយសារឈូកទុំទុកបានយូរ ដូច្នេះទើបអ្នកដាំឈូកភាគច្រើនត្រូវលៃលកផលរបស់ខ្លួនស្តុកទុកខ្លះ ដើម្បីលក់នៅខែខ្សត់ខណៈដែលវាឡើងថ្លៃ ។
និយាយដល់ការដាំឈូកនេះ អ្នកស្រីបានបន្តថា ៖ «នៅខែមីនា ឬមេសា យើងចាប់ផ្តើមដាំឈូក ដោយទិញពូជអស់ប្រមាណ ២០០ ដុល្លារ បន្ទាប់ពីដាំកូនឈូកហើយ ខ្ញុំត្រូវរង់ចាំប្រមាណជា ៤ ខែ ដើម្បីទទួលផល ហើយរយៈពេលប្រមូលផលគឺមានប្រហែល៣ខែ រហូតដល់ពេលទឹកឡើងលិចឈូកអស់» ។
ទោះបីជាយ៉ាងណា អ្នកដាំឈូក និងមានជម្រកបណ្តោះអាសន្ននៅលើបឹងតាមោក ជាង ៤០ គ្រួសារ ក្នុងសង្កាត់សំរោង ខណ្ឌសែនសុខ បានសម្ដែងការព្រួយបារម្ភ ក៏ដូចជាបង្កក្តីបារម្ភដល់អាជ្ញាធរមូលដ្ឋានឲ្យរុះរើចេញ ខណៈដែលផលឈូករបស់គេមិនទាន់ប្រមូលរួច ។
អ្នកស្រី អៀម សុខ បានប្រាប់ថា អ្នកស្រីអាចរកប្រាក់ចំណូលមួយម៉ឺនរៀលប៉ុណ្ណោះក្នុង១ថ្ងៃ ពីការបេះឈូក ដកព្រលឹត និងនេសាទត្រី ក្នុងបឹងនេះ ដើម្បីផ្គត់ផ្គង់សមាជិក ៧ នាក់ នៅក្នុងគ្រួសារអ្នកស្រី ។
ស្ថិតក្នុងរោងបណ្តោះអាសន្នដែលកំពុងរើរុះនៅសល់តែដំបូល ស្រ្តីវ័យ ៣០ ឆ្នាំរូបនេះ បានថ្លែងទាំងក្រៀមក្រំថា ៖ «ពួកខ្ញុំគ្រាន់តែចង់ឲ្យអាជ្ញាធរមូលដ្ឋានពន្យារពេលឲ្យពួកខ្ញុំ នៅចាំបេះឈូកអស់ប្រហែលពីរខែទៀតតែប៉ុណ្ណោះ ប៉ុន្តែគេមិនព្រម» ។

អ្នកស្រី អៀម សុខ សម្លឹងមើលផ្ទះក្បែរទឹកដែលគេកំពុងរុះរើ (រូបថត ហុង មិនា)
សម្លឹងមើលទៅចម្ការឈូកដ៏ខ្ចីល្វក់របស់ខ្លួន អ្នកស្រី អាង រស់ ជាអ្នកដាំឈូកម្នាក់ទៀត បាននិយាយទាំងស្រពាប់ស្រពោនថា ទិដ្ឋភាពដ៏ស្រស់ស្អាតនៅលើបឹងតាមោកនេះនឹងត្រូវបានបាត់បង់ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ ។ អ្នកស្រីបានត្អូញថា ៖ «កាលពីចាប់ផ្តើមធ្វើចំណាយអស់ជាង ២០០ ដុល្លារដែរ ហើយត្រូវចងការគេទៀត បើឲ្យរុះរើបែបនេះ ពួកខ្ញុំនៅតែជំពាក់គេដដែលហ្នឹង មានកន្លែងឯណាជ្រក ទោះបីជាគេឲ្យនៅដាំក៏ដោយ» ។ អ្នកស្រីបានបន្តថា ៖ «ថ្ងៃខ្លះ ខ្ញុំអាចរក៣ម៉ឺន ទៅ៤ម៉ឺនក៏មាន ប៉ុន្តែក៏មានថ្ងៃខ្លះរកមិនបាន ហើយជួនកាលមួយអាទិត្យអាចបេះបានតែ២ទៅ៣ថ្ងៃក៏មាន» ។
គួររំឭកផងដែរថា កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅ សាលាខណ្ឌសែនសុខ បានចេញលិខិតជូនដំណឹងជាលើកទី២ តាមរយៈលិខិតលេខ ០៧៣ សជណ សអណ១ ចុះថ្ងៃទី១០ ឧសភា ឆ្នាំ២០១១ ដល់ម្ចាស់សម្រាស់ និងជម្រកបណ្តោះអាសន្ន នៅលើបឹងសាធារណៈរបស់រដ្ឋ (បឹងតាមោក និងសំរោង) ឲ្យរុះរើសំណង់ចេញឲ្យអស់ពីបឹងក្នុងរយៈពេល១០ថ្ងៃ ក្នុងន័យរក្សាឲ្យគង់វង្សនូវផ្ទៃបឹងសាធារណៈរបស់រដ្ឋ ហើយកាលពីសប្តាហ៍មុននេះ សំណង់ជម្រកបណ្តោះអាសន្នជាច្រើន ត្រូវបានបង្ខំឲ្យរុះរើស្ទើរតែទាំងស្រុង តាមលិខិតរបស់សាលាខណ្ឌ ៕
ដោយ អ៊ូ មុំ សារព័ត៌មានភ្នំពេញប៉ុស្តិ៍ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១១
គេហទំព័រ «កណ្ដុរ» បានដាក់ឲ្យដំណើរការហើយ
អ្នកជំនាញ និងអ្នកចង់ស្វែងយល់អំពីសត្វកណ្ដុរ ឥឡូវនេះមានផ្លូវដែលអាចស្វែងរកព័ត៌មាន និងលទ្ធផលនៃការស្រាវជ្រាវថ្មីៗបំផុតអំពីពួកសត្វកកេរនេះ ។ គេហទំព័រថ្មីមួយមានឈ្មោះថា «អ្វីៗទាំងអស់អំពីកណ្ដុរ (All About Rodents)» បានដាក់ឲ្យដំណើរការហើយ តាមរយៈអាសយដ្ឋាន https://sites.google.com/site/rodentmanagement/home ។
គេហទំព័រនេះផ្ទុកទៅដោយព័ត៌មានអំពីបច្ចុប្បន្នភាពនៃសត្វកណ្ដុរនៅជុំវិញពិភពលោក និងព័ត៌មានសង្ខេបរបស់អ្នកជំនាញអន្តរជាតិ អត្ថបទបច្ចេកទេស និងការបោះពុម្ពផ្សេងៗស្ដីពីជីវវិទ្យា និងការគ្រប់គ្រងកណ្ដុរ ។
លើសពីនេះ ព្រឹត្តិការណ៍ដែលនឹងរៀបចំឡើង ដូចជា សន្និសីទ និងសិក្ខាសាលា និងឱកាសនៃការស្រាវជ្រាវសម្រាប់និស្សិត ហើយនឹងអនុសាសន៍នានាសម្រាប់ការគ្រប់គ្រងសត្វកណ្ដុរដោយធម្មជាតិមិនប៉ះពាល់ដល់បរិស្ថាននៅក្នុងប្រព័ន្ធដំណាំស្រូវតំបន់ទំនាប ក៏ត្រូវបានដាក់បញ្ចូលនៅក្នុងគេហទំព័រផងនេះដែរ ៕
ចំណុចគួរពិចារណា ល្អ ឬ អាក្រក់

ផ្លូវផាប់ស្ត្រីត (Street) គឺជាប្លុកទេសចរណ៍ដ៏សំខាន់របស់ខេត្តសៀមរាប ក្រៅពីតំបន់ឧទ្យានជាតិអង្គរ ហើយប្លុកនេះមានទិដ្ឋភាពរស់រវើកនៅពេលយប់ ប្រមូលផ្ដុំទៅដោយភោជនីដ្ឋាន បៀរហ្គាដិន កន្លែងលក់បាយឆា មីឆា និងទឹកក្រឡុក ។ល។ រហូតទាល់ភ្លឺ ។ កន្លែងមានជនបរទេសច្រើនកុះករដូចនេះក៏បានបង្កើតឲ្យមានឱកាសជាអនេកដល់សកម្មភាពលក់ដូរដទៃទៀត និងជាពិសេស «ស្មុំ» ។
កាលបម្រើការនៅខេត្តសៀមរាបពីឆ្នាំ២០០៦ ដល់២០១០ ខ្ញុំឧស្សាហ៍ធ្វើដំណើរមកភ្នំពេញនៅពេលយប់ម៉ោង១២អធ្រាត្រតាមក្រុមហ៊ុនវីរៈប៊ុនថាំ ដែលមានទីតាំងនៅជិតធនាគារជាតិខេត្តសៀមរាប ម្ដុំផ្សារចាស់ និងផាប់ស្ត្រីត ។
នៅប៉ុន្មានខែមុននេះ ខ្ញុំបានប្រទះឃើញក្មេងមួយក្រុមមានប្រុសមានស្រី អាយុប្រមាណពី៨ ទៅ១៤ឆ្នាំ នៅរេរង់សុំលុយពីទេសចរបរទេស ។ ប្រសិនបើអ្នកដែលគេសុំនោះឆ្លើយថា «ទេ» ពួកគេនឹងដើរតាមតត្រុក ចាប់ទាញដៃ ឬទាញអាវពុំព្រមលែង ហើយបើសិនភ្ញៀវនោះពុំព្រមឲ្យទៀត ពួកគេនឹងជេរពាក្យអសុរសជាភាសាអង់គ្លេស ធ្វើឲ្យភ្ញៀវខឹងសម្បា និងធុញទ្រាន់ជាខ្លាំង ។
នៅពេលក្មេងស្រី២នាក់ (ម្នាក់អាយុប្រមាណ១០ឆ្នាំ និងម្នាក់ទៀតប្រមាណ៧ឆ្នាំ) កំពុងទាញដៃភ្ញៀវបរទេសបរទេស២នាក់អាយុប្រមាណ៣០ឆ្នាំ ខ្ញុំក៏បានទាញម៉ាស៊ីនថតមកថតយកទិដ្ឋភាពនោះ ។ ស្រាប់តែមានស្ត្រីរាងចំណាស់បន្តិចនៅក្បែរនោះបានធ្វើសញ្ញាឲ្យក្មេងនោះបញ្ឈប់សកម្មភាព និងបានអូសដៃយកទៅណែនាំនៅកន្លែងស្ងាត់ ។ បន្ទាប់មកក្មេងស្រីនោះបានមកសួរខ្ញុំថា «ពូជាអ្នកកាសែតមែនទេ ?» ។ ពេលនោះខ្ញុំចាប់អារម្មណ៍ថា ក្មេងទាំងនោះមានមេកើយ ឬម្ដាយតាមឃ្លាំមើល និងធ្វើសកម្មភាពដោយប្រយ័ត្នប្រយែងព្រោះខ្លាចអ្នកកាសែត ។ មិនដឹងថាពួកគេខ្លាចនរគបាលដែរឬទេ ? ប៉ុន្តែបើតាមខ្ញុំពិនិត្យមើល មានប៉ូលីសនៅចាំយាមការពារសន្តិសុខនៅក្បែរៗនោះដែរ ។
លុះដល់មកដល់យប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១១ វេលាម៉ោង៩ ខ្ញុំបានជួបប្រទះនឹងហេតុការណ៍គួរឲ្យកត់ចំណាំមួយទៀតគឺមានក្មេងប្រុសម្នាក់អាយុ១០ឆ្នាំ បានយកសៀវភៅជាភាសាអង់គ្លេសពីរបីក្បាលទៅស្នើសុំឲ្យភ្ញៀវជនជាតិអាល្លឺម៉ង់ពីរនាក់ (ប្រុសម្នាក់ ស្រីម្នាក់) អាយុស្របាល៣០ឆ្នាំជួយទិញពីគេ ។ ពេលភ្លៀវបដិសេធ គេបានរៀបរាប់គួរឲ្យកំសត់ថាគេមិនទាន់បានហូបបាយនៅឡើយ គេគ្មានប្រាក់ហូបបាយទេ ស្នើសុំឲ្យភ្ញៀវទាំងទ្វេរចេញលុយថ្លៃបាយឆាមួយចានឲ្យគេហូប ។ ដោយអាណិតអាសូរ ភ្ញៀវស្រីប្រុសទាំងពីរបានយល់ព្រម ។ បន្ទាប់ពីបានបាយ ស្រាប់តែគេសុំទឹកក្រឡុកថែមមួយកែវទៀត ។ នៅពេលលើកបាយឆា និងទឹកក្រឡុកឲ្យក្មេងប្រុសម្នាក់នោះ អ្នកមីងម្ចាស់កន្លែងលក់ និងជាចុងភៅ បានប្រាប់ទៅអ្នកបម្រើថា «មិនបាច់ដាក់អានេះ ដាក់អានោះឲ្យវាទេ ព្រោះវាមិនចេះស៊ីទេ» ។ ឮពាក្យសម្ដីទាំងនេះ ធ្វើឲ្យខ្ញុំនឹកក្នុងចិត្តថា «ហ្អា៎ ! នេះមិនមែនជាលើកទី១របស់ក្មេងម្នាក់នេះទេ ប្រហែលជាញយដងមកហើយបានជាអ្នកមីងដឹងច្បាស់ពីវាយ៉ាងនេះ» ។ គ្រាន់តែហូបបាយបានពីរបីស្លាបព្រា ស្រាប់តែមានក្មេងប្រុសស្រករគ្នាម្នាក់ទៀតលេចមុខឡើងស្នើឲ្យភ្ញៀវបរទេសទាំងពីរនាក់ចេញលុយបាយឲ្យគេមួយចានដែរ ប៉ុន្តែពួកភ្ញៀវប្រកែក ។ ជាលទ្ធផល ក្មេងទាំងពីរកាន់ស្លាបព្រាម្នាក់មួយកាយបាយដាក់មាត់ពីក្នុងចានតែមួយ ។ តើទង្វើនេះជាការចៃដន្យម្ដងម្កាល ឬទង្វើដែលមានការតាំងចិត្តជាមុន ?
ការរៀបរាប់ទាំងប៉ុន្មាននេះគឺជាអារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ ខ្ញុំមិនហ៊ានអះអាងថា តើទង្វើបែបនេះល្អ ឬមិនល្អ មានគុណវិបត្ត និងគុណសម្បត្តិយ៉ាងណា ឬប៉ះពាល់ដល់វិស័យទេសចរណ៍ ជាពិសេសប៉ះទង្គិចដល់អារម្មណ៍ភ្ញៀវទេសចរយ៉ាងណាក៏ទេដែរ ។ ខ្ញុំសង្ឃឹមថាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងធ្វើការវាយតម្លៃ និងមានវិធានការណ៍សមស្របមិនខាន ៕
December 10, 2010
ដំណាំស្វាយចន្ទី
តាមវចនានុក្រម «ស្វាយចន្ទី» គឺជាឈ្មោះឈើមួយប្រភេទស្លឹកខ្ចីប្រើជារបោយ ឬជាអន្លក់បាន, ផ្លែលៀនចុងគ្រាប់លេចចេញមកខាងក្រៅ វេលាទុំមានក្លិនក្រអូបឆួលឆ្ងិតបន្តិច មានជ័របន្តិចៗប្រើការញាំបរិភោគបាន, បើគេចេះផ្សំគ្រឿងញាំ មានជីវជាតិឆ្ងាញ់ពីសាគ្រាន់បើដែរ, ជាដំណាំមិនសូវរើសដី ។ អ្នកស្រុកខ្លះហៅស្វាយចន្ទីថា «ខ្យូវ» គេនិយាយថា ដើមខ្យូវ ផ្លែខ្យូវ គ្រាប់ខ្យូវ ។
ការដាំដុះស្វាយចន្ទីនៅជុំវិញពិភពលោក
ដើមស្វាយចន្ទីមានដើមកំណើតនៅប្រទេសប្រេស៊ីល ហើយសព្វថ្ងៃគេឃើញមានដើមស្វាយចន្ទីជាច្រើនត្រូវបានដាំនៅបណ្ដាប្រទេសមួយចំនួននៅតំបន់ត្រូពិច ពីព្រោះឈើនេះងាយស្រួលដាំបើប្រៀបធៀបទៅនឹងដើមឈើដទៃទៀត ព្រោះវាមិនចាំបាច់ត្រូវការដីដែលមានជីជាតិណាស់ណាទេ ។ លើសពីនេះទៅទៀត ផ្លែរបស់វាផ្ដល់នូវជីវជាតិខ្ពស់ ហើយដើមស្វាយចន្ទីជួយការពារបញ្ហាហូរច្រោះដីផងដែរ ។ ដំណាំស្វាយចន្ទីត្រូវបានគេហៅថាជាដំណាំ «កសិករក្រីក្រ» ពីព្រោះមានកសិករក្រីក្រជាច្រើនចូលចិត្តដាំវា ២ ទៅ ៣ ដើម ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់សេចក្ដីត្រូវការចាំបាច់នៅក្នុងផ្ទះរបស់គេ ដូចជា ការចំណាយទៅលើសុខភាព និងទៅលើប្រេងឥន្ធនៈជាដើម ។
ដើមស្វាយចន្ទីត្រូវការរយៈពេលពី ៣ ទៅ ៤ឆ្នាំ ដើម្បីអាចប្រមូលផលជាលើកដំបូង ហើយវាអាចទទួលបានទិន្នផលខ្ពស់នៅពេលវាអាយុ ៧ ឆ្នាំ ។ ដោយឡែកដើមរបស់វាគួរតែកាប់ចោល និងដាំសាជាថ្មីនៅពេលដែលវាមានអាយុ ២៥ ឆ្នាំ ។ តាមធម្មតា ដំណាំស្វាយចន្ទីត្រូវបានគេចាត់ទុកថាជាផលិតផលសរីរាង្គ (មិនប្រើជីគីមី) ពីព្រោះកសិករក្រីក្រមិនអាចមានប្រាក់ទៅទិញជីគីមី និងថ្នាំសម្លាប់សត្វល្អិតនោះទេ ។ ដោយសារតែកសិករភាគច្រើនមានការចំណាយ និងការថែទាំតិចតួច ដូច្នេះទិន្នផល និងប្រាក់ចំណូលរបស់ពួកគេក៏បានតិចតួចដែរ ។ ដើមស្វាយចន្ទីអាចទទួលបានទិន្នផលខ្ពស់ និងរកបានចំណូលច្រើនប្រសិនបើកសិករប្រើជីសរីរាង្គ និងថែទាំវាឲ្យបានត្រឹមត្រូវ (ដូចជា ការកាត់មែក និងការកម្ចាត់សត្វចង្រៃដោយសារធាតុសរីរាង្គ) លើកកម្ពស់ការអនុវត្តការប្រមូលផល ការកែច្នៃ និងស្តុកទុក ។
ស្វាយចន្ទីត្រូវបានគេធ្វើពាណិជ្ជកម្មដំបូងនៅប្រទេសឥណ្ឌានៅទសវត្សរ៍១៩២០ គឺបន្ទាប់ពីរោងចក្រកែច្នៃបានរកឃើញនូវបច្ចេកវិទ្យាបកសម្បកមិនឲ្យបែកគ្រាប់ច្រើន ឬមិនឲ្យបែកហូរជាតិពុលពីសម្បកទៅប៉ះនឹងគ្រាប់ ។ ចាប់តាំងពីទសវត្សរ៍១៩២០ ទៅដល់ពាក់កណ្ដាលទសវត្សរ៍១៩៧០ ការប្រមូលផលស្វាយចន្ទីបានកើនឡើងជាលំដាប់នៅអាហ្វ្រិកខាងកើត និងឥណ្ឌា ។ ចាប់ផ្ដើមនៅឆ្នាំ១៩៧៥ សង្គ្រាម និងជំងឺបានបំផ្លាញឧស្សាហកម្មបកសម្បកស្វាយចន្ទីយ៉ាងខ្លាំងនៅអាហ្វ្រិកខាងកើត ។ ការដាំស្វាយចន្ទីបន្តកើនឡើងនៅប្រទេសឥណ្ឌា និងប្រេស៊ីល ។ ចាប់ពីទសវត្សរ៍១៩៩០ ការដាំដុះស្វាយចន្ទីបានកើនឡើងគួរឲ្យកត់សម្គាល់នៅប្រទេសវៀតណាម ។ ប្រទេសឥណ្ឌាបានដាំស្វាយចន្ទីច្រើនជាងគេ មានចំនួន ២៣% នៃផលិតផលសរុបទូទាំងពិភពលោកនៅឆ្នាំ២០០៩ ។ ផលិតផលស្វាយចន្ទីវៀតណាម (រួមនឹងស្វាយចន្ទីកម្ពុជា) ឈរលំដាប់ថ្នាក់ទី៤ លើពិភពលោកដែលមានចំនួន ១៥% ។ បន្ទាប់ពីការធ្លាក់ចុះនៃការដាំដុះនៅទ្វីបអាហ្វ្រិក ដំណាំនេះត្រូវបានងើបឡើងជាថ្មីម្ដងទៀត ដោយសារតែមានការជួយលើកទឹកចិត្តគាំទ្រពីស្ថាប័ន Africa Cashew Initiative (គម្រោងស្វាយចន្ទីទ្វីបអាហ្វ្រិក) និងមូលនិធិហ្គេត (Gates Foundations) ។ នៅក្នុងឆ្នាំ២០០៩ ទ្វីបអាហ្វ្រិកខាងលិចទាំងមូលដាំដុះបាន ៣៧% នៃបរិមាណស្វាយចន្ទីទូទាំងពិភពលោក (កើនឡើងពី ១២% នៅក្នុងឆ្នាំ១៩៩៦ ហើយទ្វីបអាហ្វ្រិកខាងកើតទាំងមូលដាំបាន ៨% និងប្រទេសប្រេស៊ីលដាំបាន ១៣%) ។

គុណភាពស្វាយចន្ទី
គុណភាព និងតម្លៃលក់ស្វាយចន្ទី (ទាំងសម្បក) ដំបូងបំផុតគឺកំណត់ដោយទិន្នផលរបស់វា ទំហំគ្រាប់ និងការខូចខាតដោយសារផ្សិត ឬសត្វល្អិតស៊ី ។ ទិន្នផល និងទំហំគ្រាប់ស្វាយចន្ទីមានភាពខុសគ្នាអាស្រ័យលើកត្តាជាច្រើនដូចជា ពូជ លក្ខខណ្ឌនៃការដាំដុះ ការថែរក្សា ការប្រមូលផល ការសម្ងួតក្រោយពេលប្រមូលផល ការស្តុកទុក និងការបកសម្បក ។ ជាទូទៅ គ្រាប់មានទំហំធំគឺមានតម្លៃខ្ពស់ ។
ការធ្វើចំណាត់ថ្នាក់គុណភាព (Grade) របស់ស្វាយចន្ទីគឺកំណត់ដោយអង្គការមាត្រដ្ឋានគុណភាពអន្តរជាតិ ដូចជា សមាគមឧស្សាហកម្មស្បៀងអាហារ (AFI) នៅសហរដ្ឋអាមេរិក ក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញស្វាយចន្ទីរបស់ឥណ្ឌា (CEPC) ។ កម្រិតស្ដង់ដារមួយដែលអាចទទួលយកបាន (ក្នុងចំណោមកម្រិតស្ដង់ដារទាំង៣០) មានឈ្មោះថា WW320 ជាកម្រិតមួយដែលសមរម្យបំផុតសម្រាប់ប្រភេទអាហារសម្រន់ ។ នៅលើទីផ្សារអន្តរជាតិ តម្លៃត្រូវបានគិតជាដុល្លាក្នុងទម្ងន់មួយផោន ។
យន្តកម្មកែច្នៃស្វាយចន្ទី
អស់រយៈពេលជាច្រើនឆ្នាំ មានកិច្ចខិតខំព្យាយាមដើម្បីអភិវឌ្ឍម៉ាស៊ីនបកសម្បកស្វាយចន្ទីដែលមានតម្លៃសមរម្យដែលអាចឲ្យម្ចាស់ក្រុមហ៊ុនអាចទិញបាន ។ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ គេសង្កេតឃើញថា ម៉ាស៊ីនបកសម្បកស្វាយចន្ទីដែលមានតម្លៃថោកមិនសូវល្អ ពីព្រោះវាធ្វើឲ្យគ្រាប់ស្វាយចន្ទីបែកបាក់ច្រើន ។
នៅក្នុងរយៈពេល២ឬ៣ឆ្នាំចុងក្រោយនេះ ដោយសារតែប្រាក់ឈ្នួលពលកម្មឡើងខ្ពស់ និងមានកង្វះកម្លាំងពលកម្មនៅតាមជនបទនៅប្រទេសឥណ្ឌា និងវៀតណាម បានធ្វើឲ្យយន្តកម្មរោងចក្រខ្នាតតូចកាន់តែមានប្រជាប្រិយភាព ។ នៅឆ្នាំ២០០៩ ប្រទេសវៀតណាមបាននាំចេញឧបករណ៍កែច្នៃថ្មីៗទៅលក់នៅទីផ្សារអន្តរជាតិដែលធានាថាវានឹងមិនធ្វើឲ្យគ្រាប់ស្វាយចន្ទីបាក់បែកច្រើន និងធូរថ្លៃអាចអាចទិញប្រើប្រាស់បាន ។ ម្យ៉ាងទៀតម៉ាស៊ីនបកសម្បកនេះមានប្រសិទ្ធិភាពដូចគ្នានឹងការចំណាយមនុស្ស ៣០នាក់ ឲ្យមកធ្វើការអញ្ចឹងដែរ ។ ហេតុនេះប្រសិនបើម៉ាស៊ីនបកសម្បកដែលកំពុងដំណើរការនៅចំនួនពាក់កណ្ដាលនៃរោងចក្រទាំងអស់ (សរុប ២២៥ នៅវៀតណាម) មានគុណភាពល្អដូចបានអះអាងមែន ពួកគេនឹងទាក់ទាញបានអតិថិជនយ៉ាងច្រើនដើម្បីទិញម៉ាស៊ីននោះ ហើយនៅក្នុងរយៈពេល២ ទៅ៣ឆ្នាំខាងមុខ គ្រឿងយន្តកែច្នៃស្វាយចន្ទីនឹងកាន់តែរីកដុះដាលបន្ថែមទៀត ។
ដោយឡែកមានការអភិវឌ្ឍ និងការកែលម្អយ៉ាងច្រើននៅក្នុងបច្ចេកវិទ្យាគ្រឿងចក្រកែច្នៃស្វាយចន្ទីខ្នាតធំនៅក្នុងប្រទេសប្រេស៊ីល គឺមានន័យថា គ្រឿងចក្រកែច្នៃអាចកាត់បន្ថយនូវអត្រាខូចខាត ឬបែកបាក់គ្រាប់ស្វាយចន្ទីរហូតដល់ក្រោម ២០% ដែលមានលក្ខណៈដូចជាការបកសម្បកដោយដៃផងដែរ ។ ទោះជាម៉ាស៊ីននោះមានគុណភាពល្អ និងអាចបែងចែកគុណភាពគ្រាប់ស្វាយចន្ទីបានសុក្រឹតក៏ដោយ ដោយសារតែម៉ាស៊ីនមានតម្លៃខ្ពស់ និងត្រូវការអ្នកដែលមានជំនាញខ្ពស់ដើម្បីបញ្ជាវា ដូច្នេះការបែងចែកគុណភាពគ្រាប់ស្វាយចន្ទីដោយមនុស្សនៅតែមានប្រជាប្រិយភាពក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត ។
កោះសន្តិភាពព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកលួចអត្ថបទរបស់ខ្លួន
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១០នេះ សារព័ត៌មានកោះសន្តិភាពបានព្រមានវ៉េបសាយទាំងឡាយណាដែលបានចម្លងអត្ថបទ និងរូបភាពរបស់ខ្លួនយកទៅផ្សព្វផ្សាយបន្តថា បានរំលោភបំពានទៅលើកម្មសិទ្ធិបញ្ញា ។ តាមអត្ថបទដែលមានចុះផ្សាយនៅលើគេហទំព័ររបស់សារព័ត៌មានមួយនេះបានលើកឡើងថា «ម្ចាស់វ៉េបសាយទាំងឡាយដែលធ្លាប់តែលួចចម្លងអត្ថបទ និងរូបភាពរបស់កោះសន្តិភាពសូមបញ្ឈប់ជាបន្ទាន់ ដើម្បីចៀសវាងការប្រឈមមុខផ្លូវច្បាប់ ។ យើងខ្ញុំសង្ឃឹមថា ម្ចាស់វ៉េបសាយនានានឹងបញ្ឈប់ជាបន្ទាន់នូវការលួចចម្លងអត្ថបទព័ត៌មាន និងរូបភាពនៅក្នុងវ៉េបសាយរបស់សារព័ត៌មានកោះសន្តិភាព ហើយខិតខំម្ចាស់ការធ្វើដោយខ្លួនឯង ទើបជាការល្អ និងស័ក្តិសមជាអ្នកប្រកួតប្រជែង» ។
មិនដឹងថាការព្រមាននេះសំដៅទៅលើតែវ៉េបសាយរកកម្រៃ ឬក៏ផ្ដោតទៅលើវ៉េប និងប្លុកទាំងអស់ រួមទាំងប្លុក «ឈូកខ្មែរ» របស់ខ្ញុំដែលមិនស្វែងរកកម្រៃក៏ទេដែរ ? ព្រោះកន្លងមកនេះ ខ្ញុំបានយកអត្ថបទមួយចំនួនរបស់កោះសន្តិភាពពាក់ព័ន្ធនឹង «សិល្បៈវប្បធម៌» មកចុះផ្សាយបន្តនឹងគេដែរ ។
ពាក់ព័ន្ធនឹងបញ្ហានៃការគោរពកម្មសិទ្ធិបញ្ញានេះ ជាគោលការណ៍ដែលខ្ញុំតែងតែប្រកាន់ខ្ជាប់ជានិច្ចតាំងពីចាប់ផ្ដើមដំណើរការ «ឈូកខ្មែរ» ដំបូងមក ។ ចំពោះសារព័ត៌មានកោះសន្តិភាព ខ្ញុំបានព្យាយាមស្នើសុំការអនុញ្ញាតដើម្បីប្រើប្រាស់អត្ថបទ និងរូបភាពមកផ្សព្វផ្សាយបន្ត តាមរយៈអ៊ីម៉ែលចំនួនពីរលើកគឺៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៩ ម្ដង និងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៩ម្ដងទៀត ។ ប៉ុន្តែគ្មានចម្លើយតបថា «បាន ឬ មិនបាន» នោះទេ ។ ដោយពុំមានការណែនាំអ្វីពីសារព័ត៌មានមួយនេះ និងដោយយល់ឃើញថា វិទ្យុនានាតែងតែដកស្រង់ព័ត៌មានពីកាសែតមកផ្សាយជារៀងរាល់ថ្ងៃដោយគ្មានការអនុញ្ញាតជាមុនដូចគ្នា និងដោយអត្ថបទមានខ្លឹមសារល្អ គួរប្រមូលផ្ដុំជាឯកសារសម្រាប់ការស្រាវជ្រាវនៅពេលខាងមុខ ខ្ញុំក៏សម្រេចចិត្តជ្រើសយកអត្ថបទរបស់កោះសន្តិភាពមកផ្សាយបន្ត រហូតដល់ឃើញសេចក្ដីព្រមាននៅថ្ងៃនេះ ។ សូមបញ្ជាក់ថា រាល់ការដកស្រង់របស់ខ្ញុំគឺមានបញ្ជាក់ពីប្រភពច្បាស់លាស់ណាស់ ។ ប្រសិនបើខ្ញុំយកអត្ថបទ និងរូបភាពទាំងស្រុង ខ្ញុំប្រើពាក្យថា «សារព័ត៌មានកោះសន្តិភាព ថ្ងៃទី…» ហើយនៅពេលដែលមានថែមថយខ្លឹមសារ ឬរូបភាព ខ្ញុំប្រើពាក្យថា «ដកស្រង់ពីសារព័ត៌មានកោះសន្តិភាព ថ្ងៃទី…» ។ (ខ្ញុំអត់ចេះច្បាប់កម្មសិទ្ធិបញ្ញាទេ មិនដឹងថាធ្វើដូចនេះហើយនៅតែខុសឬយ៉ាងណាទេ ?)
ពាក់ព័ន្ធការស្វែងរកការអនុញ្ញាតជាមុននេះដែរ ខ្ញុំបានព្យាយាមស្នើសុំការអនុញ្ញាតពី «បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ» តាមរយៈអ៊ីម៉ែលកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០០៩ និងទទួលបានការឆ្លើយតបពី Web Master ថានឹងបញ្ជូនសំណើរបស់ខ្ញុំទៅថ្នាក់គ្រប់គ្រងដើម្បីពិនិត្យ និងសម្រេច ។ ប៉ុន្តែមកដល់ពេលនេះ ពុំមានចម្លើយតបថា «បាន ឬ មិនបានទេ» ។
កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០០៩ នៅពេលដែលខ្ញុំបានដកស្រង់អត្ថបទចំនួន២ទាក់ទងនឹងបញ្ហាព្រំដែនមកផ្សាយបន្តពីវ៉េបសាយ «ដើមអម្ពិល» ស្រាប់ឃើញវ៉េបសាយនេះព្រមានទៅអ្នកទាំងឡាយណាដែលយកអត្ថបទរបស់ខ្លួនទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតជាមុន ។ លុះដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០០៩ ខ្ញុំបានសរសេរលិខិតផ្ញើជូនអគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល (កាលនោះមិនទាន់បែកផ្លូវគ្នាជាមួយកាសែតអង្គរវត្តនៅឡើយទេ) ស្នើសុំការអនុញ្ញាតដូចខាងលើដែរ ហើយក៏គ្មានចម្លើយតបដូចគ្នាដែរ ។
ខ្ញុំបានធ្វើការសម្រេចចិត្តមិនដកស្រង់ពីអត្ថបទពីបណ្ដាញព័ត៌មានវប្បធម៌ខ្មែរ និងដើមអម្ពិលមកផ្សព្វផ្សាយបន្តដោយគ្មានការអនុញ្ញាតតាំងពីពេលនោះមក ។ ឥឡូវនេះដល់ពេលវេលាដែល «ឈូកខ្មែរ» ត្រូវសារភាព និងត្រលប់មករកគោលការណ៍ដើមរបស់ខ្លួនវិញ ដោយផ្សព្វផ្សាយតែអត្ថបទដែលមានការអនុញ្ញាតប៉ុណ្ណោះ ៕
August 28, 2010
បុរសម្នាក់លក់កូនស្រីយកលុយទិញស្រាផឹក
កំណត់ៈ អត្ថបទខាងក្រោមនេះ ដកស្រង់ចេញពីសារព័ត៌មានកោះសន្តិភាព ផ្សាយថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១០ ទុកជាការរំលឹក ដាស់សតិ ដល់លោកឪពុកជាទីគោរពទាំងឡាយ និងឧទ្ទិសជូនកុមារី ក្មេងស្រីដ៏គួរឲ្យស្រលាញ់ទាំងអស់ ដែលរងគ្រោះដោយសារតែភាពអស្មិមានះ ទង្វើអសីលធម៌ មិនទទួលខុសត្រូវរបស់លោកឪពុក ។ កូនស្រី គឺជាវត្ថុដែលខ្លួនត្រូវស្រលាញ់ បីបាច់ថែរក្សាស្មើនឹងជីវិតខ្លួន គឺពុំមែនជាវត្ថុសម្រាប់ដោះដូរជាថ្នូនឹងអ្វីមួយឡើយ ។

នៅឥណ្ឌាមានបុរសម្នាក់បានលក់កូនស្រីរបស់ខ្លួនដើម្បីបានលុយយកមកទិញស្រាផឹក ។ កូនស្រីរបស់បុរសនេះអាយុ៦ឆ្នាំ ត្រូវឪពុកដាក់លក់ដេញថ្លៃបានតម្លៃត្រឹមតែ១៦,៥០ អឺរ៉ូ ប៉ុណ្ណោះ គឺមិនបាន ២០ អឺរ៉ូផង ហើយប្រាក់នេះឪពុករូបនេះត្រូវយកទៅទិញស្រាផឹក ។ បុរសនេះដែលជួបបញ្ហាហិរញ្ញវត្ថុ ហើយញៀនស្រា រួចរូបគេគ្មានមធ្យោបាយដើម្បីឱ្យបានប្រាក់សម្រាប់ទិញស្រាផឹក ក្រៅពីលក់កូនស្រីឱ្យគេឡើយ ។ ពេលគេដើរចូលក្នុងហាង ព្រោះតែគេគ្មានលុយម្ចាស់ហាងបដិសេធមិនលក់អ្វីឱ្យគេឡើយ ។ ពេលនោះបុរសនេះបានមកកាន់តាមដងវិថី ហើយដាក់លក់កូនស្រីដេញថ្លៃ និងលក់កូនស្រីបានត្រឹមតម្លៃ ១៦,៥០អឺរ៉ូ ក៏ប៉ុន្តែការដោះដូរគ្នាត្រូវអាក់ខាន ព្រោះតែអន្តរាគមន៍របស់ប៉ូលិស ៕
August 17, 2010
ចាប់ផ្តើមហាមឃាត់ការនាំចេញស្រូវសាលីរុស្ស៊ី

នៅរុស្ស៊ីការហាមឃាត់នាំចេញគ្រាប់ធញ្ញជាតិសម្រេចដោយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចូលជាធរមានកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១០ ។ ខណៈដែលធាតុអាកាសក្តៅខ្លាំង និងភ្លើងឆេះព្រៃបង្កការខូចខាតដល់ការប្រមូលផលគ្រាប់ធញ្ញជាតិដល់ទៅ១ភាគ៤ រដ្ឋាភិបាលរុស្ស៊ីប៉ុនប៉ងប្រើវិធានការនេះទប់ការឡើងថ្លៃគ្រាប់ធញ្ញជាតិក្នុងប្រទេស ។
លោក ពូទីន បានចុះហត្ថលេខាកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១០ កន្លងមកនេះ លើការសម្រេចចិត្តមួយហាមឃាត់ការនាំចេញស្រូវសាលីចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១០ ទៅរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ ហើយអាចពន្យារពេលលើសពីនេះទៀត ។ ប្រទេសរុស្ស៊ីជាអ្នកនាំចេញស្រូវសាលីធំជាងគេលំដាប់ទី៣លើពិភពលោក បានបន្ថយការព្យាករពីការប្រមូលផលគ្រាប់ធញ្ញជាតិសម្រាប់ឆ្នាំ២០១០ មកនៅត្រឹម៦៥លានតោន ទល់នឹង៩៧លានតោន កាលពីឆ្នាំ២០០៩ ។ ការប្រកាសអាសន្នត្រូវបានធ្វើសម្រាប់តំបន់កសិកម្មចំនួន២៧ ហើយបើយោងតាមការវាយតម្លៃរបស់ធនាគារអង់គ្លេស HSBC ថា គ្រោះរាំងស្ងួត និងធាតុអាកាសក្តៅខ្លាំងអាចឱ្យរុស្ស៊ីខាតបង់ដល់១%នៃផលទុនជាតិសរុបរបស់ប្រទេស ។
យោងតាមបណ្តាមេដឹកនាំរុស្ស៊ីថា ការហាមឃាត់នាំចេញនេះគឺសម្រាប់ធានាការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយចៀសវាងកុំឱ្យតម្លៃស្បៀងឡើងខ្ពស់ ៕
សារព័ត៌មានកោះសន្តិភាព ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១០
August 9, 2010
តម្លៃស្រូវសាលីឡើងខ្ពស់បំផុតក្រោយរុស្ស៊ីប្រកាសផ្អាកនាំចេញ

តម្លៃស្រូវសាលីនាពេលនេះមានខ្ពស់បំផុត ។ នៅទីផ្សារអឺរ៉ុប EURONEXT ពេលបិទទីផ្សារកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១០ កន្លងមកនេះ តម្លៃស្រូវសាលីឡើងដល់២២៣,៥អឺរ៉ូ ក្នុងមួយតោន គឺជិត២ដងខ្ពស់ជាងកាលពី១ឆ្នាំមុននេះ ។ ពិតមែនហើយស្រូវសាលីដែលគេនិយមហៅគ្រាប់ធញ្ញជាតិទី៣ ដែលគេដាំដុះច្រើនបំផុតលើពិភពលោក ធ្លាប់ឡើងថ្លៃខ្ពស់បំផុតម្តងកាលពីឆ្នាំ២០០៧ ដល់២៤០អឺរ៉ូក្នុងមួយតោន ។
តម្លៃស្រូវសាលីឡើងខ្ពស់ខ្លាំង និងឆាប់រហ័សបំផុតគួរឱ្យភ្ញាក់ផ្អើលនាឆ្នាំនេះ ។ កាលពីដើមខែកក្កដា ឆ្នាំ២០១០ ស្រូវសាលីថៃ្លត្រឹមតែ១៣០អឺរ៉ូប៉ុណ្ណោះក្នុងមួយតោន ដូច្នេះការឡើងថ្លៃនាពេលនេះតំណាងឱ្យដល់ទៅជាង៧០%ឯណោះ ក្នុងរយៈពេលតែ១ខែ ។ នាដើមឆ្នាំ២០១០ នេះ តម្លៃស្រូវសាលីមានទាបបំផុតត្រឹមតែជិត១១០អឺរ៉ូប៉ុណ្ណោះ ក្នុងមួយតោន រួចពេលនេះ ហេតុអីក៏ឡើងខ្ពស់បែបនេះ ? ចម្លើយពិសេសបំផុតមកពីកត្តាបរិយាកាស ។ ភាពរាំងស្ងួតធ្ងន់ធ្ងរបំផុតកើតមាននៅរុស្ស៊ីជាប្រទេសនាំចេញស្រូវសាលីធំជាងគេទី៣ លើពិភពលោក បន្ទាប់ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ។ ការប្រមូលផលធ្លាក់ទាបបំផុត ។ ប្រទេសនេះព្យាករពីការចុះថយផលិតផលស្រូវសាលីមកនៅត្រឹមពី៧០ ទៅ៧៥លានតោនទល់នឹង៩៧លានតោនកាលពីឆ្នាំទៅមិញ ។
ដោយជួបគ្រោះភ្លើងឆេះព្រៃយ៉ាងសាហាវនៅរស្ស៊ី សភាពការណ៍រឹតតែគួរឱ្យព្រួយបារម្ភដោយនាយករដ្ឋមន្រ្តីប្រទេសនេះ លោក វ្ល៉ាឌីមៀរ ពូទីន ថ្លែងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១០ កន្លងមកនេះ ពីការផ្អាកនាំចេញស្រូវសាលីរហូតដល់ខែធ្នូដែលញ៉ាំងឱ្យមានពាក្យចចាមអារ៉ាមនានា ។ ក្រោយការប្រកាសនេះ តម្លៃស្រូវសាលីបានហក់ឡើងយ៉ាងខ្ពស់ភ្លាមៗដល់២៣៧,៥អឺរ៉ូក្នុងមួយតោនកាលពីថ្ងៃទី៥ ខែសីហា នោះ ក្រោយមកចុះវិញ៦%បន្ទាប់ពីនេះ ។
នៅបារាំងជាប្រទេសផលិតស្រូវសាលីធំជាងគេទីមួយនៅអឺរ៉ុប គ្រោះរាំងស្ងួតក៏ប៉ះពាល់ដល់ការប្រមូលផលស្រូវសាលីដែរ តែខ្សោយជាងនៅរុស្ស៊ី ។ យោងតាមការវាយតម្លៃចុងក្រោយនានារបស់ក្រសួងកសិកម្មថា ការប្រមូលផលស្រូវសាលីរបស់បារាំងត្រូវចុះថយ៣%មកនៅត្រឹម៣៥,២លានតោន ៕
សារព័ត៌មានកោះសន្តិភាព ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១០
July 31, 2010
ស្រូវបុរាណចេញកួរលឿនជាងស្រូវបច្ចុប្បន្ន

ស្រូវបុរាណអាយុប្រហែល៣០០០ឆ្នាំចេញលឿនជាងស្រូវស្រាលបច្ចុប្បន្ន
អ្នកវិទ្យាសាស្
No comments:
Post a Comment